ភ្នំពេញៈ នៅវេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ បុរសម្នាក់តូចចិត្តរឿងខ្លួនបំផ្លាញលុយគ្រួសារច្រើនពេក មកលោតទឹកសម្លាប់ខ្លួន តែមិនទាន់ស្លាប់ដូចបំណងផង ត្រូវប្រជាពលរដ្ឋខ្មែរឥស្លាមជួយស្រង់ទាន់ ចំណុចស្ពានជ្រោយចង្វារ (ស្ពានមិត្តភាពកម្ពុជាជប៉ុន) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បុរសខាងលើត្រូវបានគេស្គាល់ថាឈ្មោះ ជា មករា អាយុ ៣៥ឆ្នាំ មិនបានផ្តល់អាស័យដ្ឋានឲ្យអ្នកកាសែតដឹងទេ។
តាមប្រភពព័ត៌មានឲ្យដឹងថា សង្ស័យបុរសនោះមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ក្រោយពីបានចាយលុយអស់ជាច្រើនហើយមកលោតទឹកសម្លាប់ខ្លួនតែម្តង
សំណាងល្អខណៈដែលគាត់លោតមានបងប្អូនប្រជាជនខ្មែរឥស្លាម បានឃើញទាន់ក៏ចេញទូកទៅជួយស្រង់ឡើងគោកដើម្បីសង្គ្រោះជីវិត។
ក្រោយពីស្រង់ឡើងគោកហើយសមត្ថកិច្ចនៅគោលដៅទី៣ ហៅសាកសួរ និងទាកទងមិត្តឬសាច់ឲ្យមកទទួលយកទៅផ្ទះវិញ៕
មតិយោបល់