ព័ត៌មានជាតិ

អត្ថប្រយោជន៍​នៃ​ការធ្វើ ម៉ាស្សា​

​ជីវិត​បែប​ទាន់សម័យ ក៏​អាច​ប្រឈម​លក្ខណៈ​ស្មុគស្មាញ​ផងដែរ ដូច្នេះ មធ្យោបាយ​ដ៏​ប្រសើរ លោកអ្នក គួរតែ​ទៅ​ស្ប៉ា ឬ​ម៉ាស្សា ដែល​អាច​ជួយ​ឱ្យ​លោក​អ្នក​មាន​អារម្មណ៍​ស្រស់ថ្លា​។ ទោះបីជា​លោក​អ្នក​មាន​ពេលទំនេរ​ចំនួន ២-៣​ម៉ោង ក៏ដោយ លោកអ្នក គួរ​ចំណាយ​ពេលវេលា​សម្រាក​ពី​ការងារ​ខ្លះ ដើម្បី​ធ្វើ​ម៉ាស្សា ដែល​ជា​គុណប្រយោជន៍ ដ៏​ល្អ សម្រាប់​សុខភាព​របស់​ខ្លួន​។​

​ពិតណាស់ ការធ្វើ​ម៉ាស្សា អាច​ផ្តល់​ផលប្រយោជន៍ យ៉ាងច្រើន​ដល់​សុខភាព ដោយ​ជួយ​ឱ្យ​លោក​អ្នក មាន​កាយសម្បទា​រឹងមាំ និង​អារម្មណ៍​ភ្លឺ​ថ្លា ពិសេស ធ្វើ​ឱ្យ​ផ្នែក​នៃ​រាងកាយ មាន​សភាព​ល្អប្រសើរ​។​

អំពី​អត្ថប្រយោជន៍​មួយចំនួន​នៃ​ការធ្វើ​ម៉ាស្សា​នេះ ៖

– ម៉ាស្សា អាច​ជួប​រម្ងាប់ និង​ជួយ​សម្រួល​ប្រព័ន្ធ​សសៃប្រសាទ ឱ្យមាន​ដំណើរការ​បាន​ល្អ​។​
– ម៉ាស្សា ជួយ​កាត់បន្ថយ​នូវ​សម្ពាធ និង​ភាព​ធុញថប់​ក្នុង​អារម្មណ៍​។​
– ម៉ាស្សា ជួយ​ចំ​រុញ​ចលនា​ឈាម ក្នុង​ការបញ្ជូន​អុកស៊ីសែន និង​សារជាតិ ទៅដល់​គ្រប់​កោសិកា​។​
– ម៉ាស្សា ជួយ​បង្កើន​នូវ​ជាលិកា​ប្រព័ន្ធ​ពណ៌​លឿង ដែល​មាន​ប្រយោជន៍​ក្នុង​ការបញ្ជូន​នូវ​កាក​សំណល់ ចេញពី​សរីរៈ​រាងកាយ​។​
– ម៉ាស្សា ជួយ​ការពារ និង​អាច​ឱ្យ​ធូរស្បើយ​នូវ​ជំងឺ​រមួលក្រពើ និង​កន្ត្រាក់​សាច់ដុំ​។​

​សូម​រំលឹក​ខ្លួន​អ្នក​ម្តងទៀត អំពី​អត្ថប្រយោជន៍​មួយចំនួន ដែល​អាច​ទទួលបាន​ពី​ការ​ម៉ាស្សា​។ ប៉ុន្តែ ម៉ាស្សា មិន​អាច​ធ្វើបាន​ទេ​ក្នុងករណី មាន​ជំងឺ​គ្រុ​នក្តៅ ជំងឺឆ្លង ការឆេះរ​លៀក​ស្បែក សភាព​ផុយស្រួយ​នៃ​ឆ្អឹង និង​លក្ខខ័ណ្ឌ ដែល​ផ្ទុយ​ពី​បែបបទ​វេជ្ជសាស្ត្រ​មួយចំនួនទៀត​៕
https://i1272.photobucket.com/albums/y389/domneng/massage_m_zpsa27b95f3.jpg

មតិយោបល់