ព័ត៌មានជាតិ

រថយន្តដឹកដីបើកលឿនជ្រុលចង្កូតធ្លាក់ចូលប្រឡាយ

ភ្នំពេញ: រថយន្តយីឌុបដឹកដីបើកលឿនពេករេចង្កូតធ្លាក់ចូលប្រឡាយធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងសមត្ថកិច្ចកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៣ ម្តុំវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តយីឌុបពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-1822 ដឹកដីពេញលើរថយន្តបើកបរក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុខាងលើ បានបើកគេចរយន្តមួយគ្រឿងទៀត ហើយក៏បានជ្រុលទៅបុកស្លាកប៉ាន់ណូរួចរេចង្កូតធ្លាក់ចូលប្រឡាយទឹក តែសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់អាយុជិវិតមនុស្សឡើយ។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តខាងលើបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល។ ចំណែករថយន្ត ត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅម្ចាស់ក្រុមហ៊ុនឲ្យស្ទូចរថយន្តយកទៅវិញ ព្រោះមិនបង្កឲ្យខូចខាតទ្រព្យសម្បត្តិសារធារណ:នោះទេ។

ប្រជាពលរដ្ឌសំណូមពរដល់ក្រមហ៊ុនរថយន្តដឹកដី និងខ្សាច់មេត្តាបើកបរឲ្យចេះគោរពច្បាប់ចរាចរណ៍ផង ព្រោះវាអាចបង្កឲ្យគ្រោះថ្នាក់ដល់អាយុជិវិតមនុស្សបើបើកបរក្នុងរបៀបនេះ៕

//youtu.be/cV9Xy_sZpCo

photo_2016-07-28_18-25-34

មតិយោបល់