ឥណ្ឌា: ជើងហោះហើរដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ឯកជនឥណ្ឌា បានចុះចតបន្ទាន់ នៅព្រលានយន្តហោះទីក្រុងបុមបៃ នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីអ្នក ដំណើរម្នាក់ បានប្រើអំពីហិង្សានិងកាន់អកប្បកិរិយាមិនល្អដាក់សមាជិកនាវិក និងអ្នកដំណើរផ្សេងទៀត បង្កចលាចលដល់សន្តិសុខពាក់កណ្តាលអាកាស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន ចិនស៊ិនហួ នៅរសៀលថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៦នេះ។
ក្រុមហ៊ុនអាកាសចរណ៍នេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ឯកជនឥណ្ឌា Indogo ដែលមានតម្លៃទាបដោយវាធ្វើដំណើរចេញពីភាគខាងត្បូងទីក្រុង Kochi ទៅកាន់ក្រុងឌូបៃ នៅពេលដែលឧប្បត្តិហេតុនោះ បានកើតឡើងនៅលើក្រុងបុមបៃ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា ភ្លាមៗនោះ អ្នកដំណើររូបនេះបានចាប់ផ្តើមបញ្ចេញអកប្បកិរិយាមិនល្អដាក់នាវិកបន្ទាប់មករូបគេស្រាប់តែហក់ឡើងលើរទេះ សម្រាប់ដាក់ម្ហូបអាហារនិងទំនិញមួយហើយអង្គុយយួររបស់ឡើងតាមយន្តហោះតែម្តង។
សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា «ក្រុមនាវិកទាំងនោះ បានស្នើសុំឲ្យរូបគេចុះពីលើរទេះនេះ។ បន្ទាប់ពីចុះពីលើរទេះនោះ ស្រាប់តែអ្នកដំណើរម្នាក់នេះបានប្រើហិង្សានិងចាប់ផ្តើមបំពានរាងកាយដាក់អ្នកដំណើរផ្សេងទៀត»។
ឆ្លៀតក្នុងឱកាសនោះទេ យន្តហោះនេះ បានហោះចុះចតជាបន្ទាន់នៅព្រលានយន្តហោះទីក្រុងបុមបៃ បន្ទាប់ពីប្រធានក្រុមជើងហោះហើរនេះ បានជូនដំណឹងនេះអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសនិងបុគ្គលិកសន្តិសុខអំពីស្ថានភាពណាមួយនៅលើយន្តហោះនេះ។
មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់បាននិយាយថា អ្នកដំណើរដែលបង្កហិង្សានោះ ត្រូវបានចាប់ឃុំខ្លួនដោយបុគ្គលិកសន្តិសុខនៅព្រលានយន្តហោះក្រុងបុមបៃ ហើយរូបគេកំពុងត្រូវបានសាកសួរចម្លើយផងដែរ៕
មតិយោបល់