ព្រះសីហនុៈ គេតែងតែសង្កេតឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុកជារៀងរាល់ថ្ងៃ ឃើញមានផុសនូវសកម្មភាពជាច្រើនពាក់ព័ន្ធលោកឧកញ្ញ៉ា ម៉ុង ឫទ្ធី មានមុខនៅជាមួយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ទាំងដែលបង្ហាញពីការមិនចេះនឿយហត់នោះឡើយ។
ដោយឡែក នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ លោកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី បានអញ្ជើញចុះពិនិត្យ នឹងចូលរួមដាំស្មៅ និងដើមគ្រាប់បែក នឹងដើមឈើហូបផ្លែជាច្រើនទៀតនៅតាមមាត់ខ្នងទំនប់បឹង ដើម្បីការពារកុំឱ្យទឹកភ្លៀងហូច្រោះដីមាត់ទំនប់ទឹក ដែលមានបណ្ដោយ២៥០០ម៉ែត្រ ដែលអាចស្តុកទឹកទុកសម្រាប់បំពេញតម្រូវការប្រើប្រាស់បានប្រមាណជា៧សែនម៉ែត្រគូប។ ទំនប់ទឹកនេះ មានទីតាំងស្ថិតនៅឃុំកែវផុសស្រុកស្ទឹងហាវខេត្តព្រះសីហនុ។
សកម្មភាពរបស់ដ៏រស់រវើករបស់ឧកញ៉ា ម៉ុង ឫទ្ធី ត្រូវបានមហាជនគ្រប់ស្រទាប់ពេញចិត្ត និងគាំទ្រយ៉ាងខ្លាំង ហើយសកម្មភាពនេះក៏ជាគំរូមួយទៅដល់លោកឧកញ៉ាផ្សេងទៀតផងដែរ៕
មតិយោបល់