ផ្ទះ ព័ត៌មានជាតិ ទៀតហើយ! កម្មក...

ទៀតហើយ! កម្មករសំណង់ជិត៣០នាក់របួសធ្ងន់ស្រាល បន្ទាប់ពីរថយន្តចុះចំណោតដាច់ហ្រ្វាំង បុករៈបណ្ដាលឲ្យក្រឡាប់ផ្ងាជើង

0

ព្រះសីហនុ: (ព័ត៌មានបឋម) នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ លើវិថីផែជិតកែងរ៉ា ស្ថិតភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត ដឹកកម្មករសំណង់ ចុះចំណោទលោកយ៉ាយម៉ៅដាច់ហ្រ្វាំង ទៅបុកនឹងរថយន្ត១គ្រឿងទៀត ហើយបន្តជ្រុលទៅបុក របាំងពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់រថយន្ត រងរបួសធ្ងន់ស្រាល ២៤នាក់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលដើម្បីចាត់ការតាមនីតិវិធី ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់