ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូចេញពីផ្ទះមិនទាន់ផុតផង វាក់អឺនឹងរថយន្ត NISSAN បណ្ដាលឲ្យរបួសធ្ងន់

កណ្ដាល: នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១១ និង ២០នាទី ត្រង់ចំណុចផ្លូវលំក្រាលកៅស៊ូ ស្ថិតភូមិស្តុក ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ។

ដំណើររឿង៖​ នៅវេលាម៉ោងកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក NISSAN ពណ៌ស គ្មានផ្លាកលេខ អ្នកបើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ទិសដៅពីកើតទៅលិច ខណ:មកដល់ចំណុចខាងលើ ក៏បុកនិងម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1AB-7555 បើកបរដោយឈ្មោះ អ៊ុច សំអាត ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិស្តុក ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ចេញពីផ្ទះទិសដៅពីជើងទៅត្បូង បណ្តាយឲ្យរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំបាត ដើម្បីចាត់ការតាមនីតិវិធី ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់