ព័ត៌មានជាតិ

អាវុធហត្ថបង្រ្កាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបាន ១០នាក់

កោះកុង: នៅវេលាម៉ោង ៣និង០០នាទី ថ្ងៃទី១២​ ខែមករា ឆ្នាំ២០២០ កម្លាំងការិយាល័យជំនាញអាវុធក្រុង និងកម្លាំងអាវុធហត្ថស្រុកមណ្ឌលសីមាចំនួន ១៩នាក់ រថយន្ត ៣គ្រឿង ម៉ូតូ ២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន វុត្ថា មេបញ្ជាការរងអាវុធហត្ថក្រុង ដោយមានការចង្អុលបង្ហាញពីលោក មេបញ្ជាការអាវុធហត្ថក្រុង និងមានការសម្រនសម្រួលពីលោក រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង បានចុះបង្ក្រាបករណីជួញដូរនិង ប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន នៅចំណុចផែប្រមូលផលនេសាទស្ថិតភូមិនាងកុក ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់៖
១/ឈ្មោះ ម៉េង សុពី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទមានទីលំនៅភូមិ2 សង្កាត់ដងទង់ ក្រុងខេមរ:ភូមិន្ទ ខេត្តខេត្តកោះកុង។
២/ឈ្មោះ ជុំ កុសល់ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករទូក មានទីលំនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
៣/ឈ្មោះ ណាន ចំណាង ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
៤/ឈ្មោះ នាក ដែន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទ មានទីលំនៅស្នាក់នៅលើទូកនៅភូមិនាងកុក ឃុំប៉ាក់ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
៥/ឈ្មោះ យិន វ៉ាង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទ មានទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរ:ភូមិន្ទ ខេត្តកោះកុង។
៦/.ឈ្មោះ ហេង សំណាង ប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
៧/ឈ្មោះ ជៅ ពៅ ភេទប្រុស អាយុ ៣៧ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករនេសាទ មានទីលំនៅភូមិនាងកុក ឃុំប៉ាងខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
៨/ឈ្មោះ លី រៀន ភេទប្រុស អាយុ ១៧ឆ្នាំ ខ្មែរមុខរបរកម្មកររោងចក្រ មានទីលំនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
៩/ឈ្មោះ រ៉ា ប៊ុនថា ភេទប្រុស អាយុ ២៩ឆ្នាំ ខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះ។
១០/ឈ្មោះ គីម ណែត ភេទប្រុស អាយុ ៣៨ឆ្នាំ ខ្មែរ មុខរបរនេសាទ មានទីលំនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសី ខេត្តកោះកុង អ្នកទាំងអស់នោះជាអ្នកប្រើប្រាស់គ្រឿញៀន។

វត្ថុតាងចាប់យករួមមាន៖
-ម៉ាទឹកកកចំនួន ៦កញ្ចប់ ទម្ងន់១,៧២g
ទូរស័ព្ទចំនួន ០១គ្រឿង
ដែកឆាបចំនួន០១
កាំបិតខ្លីចំនួន០១
កាបូបដៃចំនួន០១
អត្តសញ្ញាណប័ណ្ណចំនួន០១សន្លឹក
កាតថៃចំនួន០២សន្លឹក
កាតអេធីអឹមចំនួន០១
ដបសំរាប់ជក់ថ្នាំចំនួន០២។

រីឯឈ្មោះ ហេង ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ ខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់លើទូកភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាមេខ្លោងជួញដូរគ្រឿញៀនបានរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ការិយាល័យជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ៕

មតិយោបល់