ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តដឹកអេស្កាវាទ័រចុះចំណោទចាប់ហ្រ្វាំមិនជាប់ ក្រឡាប់ធ្លាក់ផ្លូវ បណ្ដាលឲ្យស្លាប់ម្នាក់និងរ​បួសធ្ងន់ម្នាក់

កោះកុង: នៅវេលាម៉ោង ៨ និង ២០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ លើផ្លូវជាតិ៤៨ ចន្លោះគីឡូម៉ែត្រលេខ ១៣០-១៣១ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។

ដំណើររឿង៖ មានរថយន្តមួយគ្រឿងដឹកអេស្កាវ៉ាទ័រ បើកបរដោយឈ្មោះ ផាន់ សុគារ ភេទប្រុស អាយុ ៤៣ ឆ្នាំ មានទីលំនៅភូមិព្រែកស្បូវ សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (របួសធ្ងន់) មកដល់ចំណុចខាងលើបានចុះចំណោតចាប់ហ្វ្រាំមិនជាប់ ក្រឡាប់ធ្លាក់ផ្លូវ បណ្ដាលឲ្យអ្នកបើកបរអេស្កាវាទ័រស្លាប់នឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង អន្តរាគមន៍បញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកសពជនរងគ្រោះកំពុងស្វែងរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់