ព័ត៌មានជាតិ

ក្រុមក្មេងទំនើងបង្កហិង្សា និងបំផ្លាញទ្រព្យពលរដ្ឋ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន

ភ្នំពេញ: កាលពីវេលាម៉ោង០២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី១ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ពីបទហិង្សាដោយចេនា (បង្ករបួសស្នាម និងបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិ ) បានប្រព្រឹត្ដិ នៅចំណុចមុខផ្ទះលេខ៤៤៤ ផ្លូវ ១៩៣ ក្រុម៤៤ ភូមិ៦ សង្កាត់ ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យទី១-ឈ្មោះ រាជ បញ្ញារិទ្ធ ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទី២- ឈ្មោះ ផេ រ៉ាវី ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ទី៣-ឈ្មោះ សុវណ្ណ សីហា ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ទី៤- ឈ្មោះ ហ៊ី ច័ន្ទរស្មី ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ
និងទី៥- ឈ្មោះ លី ហុង ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស។ ជនសង្ស័យទាំង ០៥នាក់ មិនធ្លាប់ប្រើប្រាស់គ្រឿងញៀន (អវិជ្ជមាន) ។

វត្ថុតាងចាប់យកមាន ខ្សែក្រវាត់ ពណ៌ខ្មៅចំនួន១ និងម៉ូតូចំនួន03គ្រឿង៖
១- ម៉ូតូម៉ាក និច ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HP-9895 លេខតួ+លេខម៉ាស៊ីន 347842
២- ម៉ូតូម៉ាកនិច ពណ៌លឿង គ្មានពាក់ផ្លាកលេខ លេខតួ+លេខម៉ាស៊ីន 358927។
៣- ម៉ូតូម៉ាក ហុងដាទ្រីម C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HT-0278 លេខតួ+លេខម៉ាស៊ីន 5566599។

ជនរងគ្រោះទី១- ឈ្មោះ ដូង គង់ ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លាងរថយន្ដ ទី២- ឈ្មោះ ស្រេង ផាន់នី ភេទ ប្រុស អាយុ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លាងរថយន្ដ និងទី៣- ឈ្មោះ ស៊ូ រដ្ឋា ភេទ ប្រុស អាយុ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លាងរថយន្ដ៕

មតិយោបល់