កំពង់ចាមៈ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៥និង០០នាទី ផ្នែកជំនាញសណ្តាប់ធ្នាប់ស្រុកកោះសូទិន បានទទួលព័ត៌មានពីលោកវរសេនីយ៍ឯក រស់ ខេម៉ា ឋាន:នាយការិយាល័យចរាចរណ៍ផ្លូវទឹក ថាមានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកកើតឡើងវេលាម៉ោង ៤និង៣០នាទី ចំណុចទន្លេមេគង្គត្រើយខាងកោះថ្មី ភូមិទី១ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ហើយអ្នកបើកបរសាឡង់ដឹកគ្រួសបានបើករត់គេចពីកន្លែងកើតហេតុមកដល់ចំណុចឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ករណីនេះកម្លាំងការិយាល័យចរាចរណ៍ផ្លូវទឹក ឃាត់យកមករក្សាទុកនៅចំណតចរាចរណ៍ផ្លូវទឹក ក្រោយពីទទួលបានព័ត៌មានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះសូទិន បានចុះទៅដល់កន្លែងកើតហេតុសហការជាមួយកម្លាំងប៉ុស្ថិ៍នគរបាលរដ្ឋបាលកោះសូទិន ធ្វើការស្រាវជ្រាវករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកកើតឡើងរវាងសាឡង់ដឹកគ្រួស នឹងទូកនេសាទត្រីអ្នកបើកបរសាឡង់ឈ្មោះវុធ ណារ៉ូត ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិឫស្សីចារ ឃុំថ្មីគ្រែ ស្រុកចិត្របូរី ខេត្តក្រចេះ មកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយទូកនេសាទត្រីមានគ្នាបីនាក់៖
១-ឈ្មោះ លី សេត ភេទប្រុស អាយុ ៣៥ឆ្នាំ(ប្ដី) ។
២-ឈ្មោះ ម៉ាត សាគីរ៉ស ភេទស្រី អាយុ ៣៥ឆ្នាំ(ប្រពន្ធរងរបួសស្រាល) ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
៣-ឈ្មោះ អា រីណាស់ ភេទស្រី អាយុ៥ខែ(កូន) អ្នកទាំងបីមានទីលំនៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
មូលហេតុ៖ អ្នកបើកបរសាឡង់ដឹកគ្រួសខ្វះការប្រុងប្រយ័ត្ន។
ខូចខាតទូកនេសាទត្រី ០១គ្រឿងកម្រិតស្រាល និងបាត់បង់សម្ភារលើទូករួមមាន៖
-ផ្ទាំងសូឡា ១គ្រឿង
-ម៉ូទ័របូមទឹក ១គ្រឿង
-ជញ្ជីង ១
-ម៉ង ២គន្លង
-អាគុយ ១គ្រឿង
-ទូរស័ព្ទអូរប៉ូ ២គ្រឿង
-ចង្ក្រានគ្រាស់ ១។
កម្លាំងជំនាញ បានយកសាឡង់ដឹកគ្រួសមករក្សាទុកនៅចំណតចរាចរណ៍ផ្លូវទឹកដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី ៕
មតិយោបល់