ព័ត៌មានជាតិ

មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន

ក្រចេះ: កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចទួលតាសេក ស្ថិតក្នុងភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល កម្លាំងសមត្ថកិច្ច បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់។

ជនសង្ស័យឈ្មោះ តឿន ដាវី អាយុ២០ឆ្នាំ រស់នៅក្នុងឃុំខាងលើ ត្រូវបានចាប់ខ្លួន ខណះបក្ខពួកម្នា់ទៀតបានគេចខ្លួន ដោយមកទល់ពេលនេះ សមត្ថកិច្ច កំពុងតែស្រាវជ្រាវ។

វត្ថុតាងដកហូតបាន រួមមានគ្រឿងញៀន ប្រភេទម្សៅពណ៌ស មួយចំនួន និងសម្ភារប្រើប្រាស់សម្រាប់ បទល្មើសជួញដូរមួយចំនួនទៀត។

ក្រោយឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់