ព័ត៌មានជាតិ

Update៖ សាហាវណាស់! ករណីឃាតកម្ម ស្ត្រីម្នាក់ ត្រូវសង្សារអារ.កផ្ដាច់ជីវិត រួចជនសង្ស័យសម្លាប់ខ្លួនតាមក្រោយ តែមិនស្លាប់ សង្ស័យភ្លើងប្រចណ្ឌ

ភ្នំពេញ: កាលពីវេលាម៉ោង ៧ និង១០នាទីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងបន្ទប់លេខ៥ ភូមិបឹងសាឡាង សង្កាត់-ខណ្ឌឬស្សីកែវ មានករណីឃាតកម្មដ៏សាហាវមួយ ស្ត្រីម្នាក់ ត្រូវជនសង្ស័យជាសង្សារអារ.កសម្លាប់ ហើយបានស្លាប់ នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត។

ដោយទ្បែកបុរសជាសង្សារក្រោយធ្វើសកម្មភាពរួច បានអារ.កសម្លាប់ខ្លួនឯងតាមក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់។

ជនរងគ្រោះឈ្មោះ សុខ ស្រីស៊ីម អាយុ២៧ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ រីឯបុរសជាសង្សារ មិនទាន់ស្គាល់អត្តសញ្ញាណទេ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរកាល់ម៉ែត្រ។

ដំណើររឿង៖ មុនកើតហេតុ ដោយសារបងស្រីជនរងគ្រោះ មិនឃើញជនរងគ្រោះ ទៅធ្វើការរោងចក្រជាមួយខ្លួនដូចសព្វដង ទើបដើរមកមើលដល់បន្ទប់ជួល ហើយស្រែកហៅ តែមិនឮសំទ្បេងឆ្លើយតបទេ ក៏ហៅគ្នីគ្នាឲ្យមកជួយគាស់បន្ទប់មើល ស្រាប់តែឃើញជនរងគ្រោះ ដេកក្នុងថ្លុកឈាម សភាពធ្ងន់ធ្ងរ រីឯបុរសជាសង្សារ ក៏មានរបួសដូចគ្នាផងដែរ។

មូលហេតុ៖ សង្ស័យផ្ដើមចេញពីរឿងស្នេហាត្រីកោណ កើតជាភ្លើងប្រចណ្ឌ។ ភ្លាមៗនោះ ក៏នាំហៅរថយន្តសង្គ្រោះ បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតទាំងពីរនាក់ ប៉ុន្តែជាអកុសលស្ត្រីរងគ្រោះ បានស្លាប់បាត់ទៅ។

បច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ដើម្បើកសាងសំណុំ ចាត់ការតាមនីតីវិធី៕

មតិយោបល់