ព័ត៌មានជាតិ

បើករថយន្តទៅបុណ្យ៧ថ្ងៃបងប្អូន ដេកលក់១យប់ ត្រូវចោរលួចយកទៅបាត់!

កណ្តាល: បុរសម្នាក់ បើករថយន្តមកពីភ្នំពេញ ទៅចូលរួមបុណ្យសព៧ថ្ងៃបងប្អូន ចតរថយន្តនៅមុខផ្ទះ ដេកលក់មួយយប់ ព្រឹកឡើងបាត់រថយន្ត ត្រូវចោរលួចយកទៅបាត់ដោយសុវត្ថិភាព។

ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រហែល២ទៀបភ្លឺ ភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

រថយន្តដែលចោរលួចយកទៅ ម៉ាកព្រុស ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ 2AR-9419 មានម្ចាស់ឈ្មោះ រី ភិរុណ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងកាត់សក់។

ក្រោយកើតហេតុ​សមត្ថកិច្ចកំពុងតែស្រាវជ្រាវ បន្តទៀត៕

មតិយោបល់