ព័ត៌មានជាតិ

ជនជាតិបរទេសម្នាក់ ដេកស្លាប់នៅជាប់របងសណ្ឋាគាររ៉ូយ៉ាល មិនដឹងមូលហេតុ

ភ្នំពេញៈ បុរសជនជាតិបរទេស មិនស្គាល់អត្តសញ្ញាណម្នាក់ មានវ័យអាយុប្រហែល ៧០ឆ្នាំជាង មិនដឹងថា កើតអីនោះទេ បានជាមកដេកស្លាប់ នៅចិញ្ចើមផ្លូវជាប់នឹងរបងសណ្ឋាគាររ៉ូយ៉ាលបែបនេះ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ៦៧ ត្រង់ចំណុចជាប់នឹងរបងសណ្ឋាគាររ៉ូយ៉ាល
ស្ថិតក្នុងភូមិ១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ដំណើររឿង៖ មុនកើតហេតុ គឺមានសន្តិសុខឯកជន នៅសណ្ឋាគាររ៉ូយ៉ាល បាននាំគ្នាចំនួន៣នាក់ ដើរយាមល្បាតនៅផ្លូវ៦៧ នាវេលាម៉ោងប្រហែលជា ២និង៣០នាទីរំលង
អធ្រាត្រ ដើម្បីការពារជុំវិញសណ្ឋាគារ ខ្លាចមានចោរលួចផ្លោះរបង ឬមួយបាត់បង់សម្ភារៈរបស់សណ្ឋាគារ។ លុះដើរមកដល់ចំណុចកើតហេតុ ក៏ស្រាបតែប្រទះឃើញ ជនបរទេសខាងលើ បានដេកស្លាប់ មិនដឹងជាកើតអីនោះទេ ក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍វត្តភ្នំ ចុះមកដល់ទាក់ទងហៅជំនាញ ដើម្បីពិនិត្យ។

សូមបញ្ជាក់៖ ជនរងគ្រោះ មានភិនភាគ ពាក់អាវដៃខ្លី ពណ៌ខៀវ ខោជើងខ្លី ពណ៌គគី ស្បែកជើងប៉ាតា ពណ៌ស៕

មតិយោបល់