ព្រះសីហនុៈ កាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះជួលក្រោយវិទ្យាស្ថាន បណ្តុះបណ្តាលវិជ្ចាជីវះ (អណ្តូងអ៊ុនតាក់) ស្ថិតក្រុម១៥ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ កម្លាំងអាវុធហត្ថឃាត់ខ្លួនជនជាតិចិនចំនួន៥នាក់ ពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិនគ្នាឯង។
ជនរងគ្រោះឈ្មោះ CHEN GUIQONG ភេទស្រី កាន់លិខិតឆ្លងដែនលេខ L11054567 ។
វត្ថុតាងដកហូតបាន៖
-លុយយ័ន្ត ១៥០យ័ន្ដ
-លុយខ្មែរ ៦៩,០០០រៀល
-លិខិតឆ្លងដែន៤ក្បាល
-រថយន្តស្តារិច ពាក់ស្លាក់លេខ ព្រះសីហនុ 2C-8756 មួយគ្រឿង
-ទូរស័ព្ទ២គ្រឿង
-អត្តសញ្ញាណបណ្ណចិន៧សន្លឹក
-កាបូបស្ពាយចំហៀង១
-ស្រោមបិទមុខ៨
-មាសបិទមុខ១
-ម៉ាស៊ីនវេលុយ១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងជនរងគ្រោះកំពុងសាកសួរ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕
មតិយោបល់