ព័ត៌មានជាតិ

រថយន្តចុះចំណោតដាច់ហ្រ្វាំង បណ្ដាលឲ្យបុរស ៤នាក់រងរបួសធ្ងន់

ឧត្ដរមានជ័យ: នៅវេលាម៉ោង ១១និង៣៥នាទីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តមួយគ្រឿង បើកចុះចំណោត ដាច់ហ្រ្វាំងបណ្ដាលឲ្យក្រឡាប់ ស្ថិតក្នុងភូមិជប់គគីរលិច ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។

រថយន្តរងគ្រោះម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ឧត្តរមានជ័យ 3A-0062 ដឹកទំនិញ។

បញ្ជាក់៖ ករណីនេះ បណ្ដាលឲ្យមនុស្ស ៤នាក់ រងរបួសធ្ងន់រួមមាន៖
១/អ្នកបើកបរឈ្មោះ ស៊ុន ប៊ុនហាង ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិ/សង្កាត់/ក្រុងសំរោង ខេត្តឧត្តរមានជ័យ របួសស្រាល។
២/ឈ្មោះ ឌឹម ម៉េងស្រ៊ី ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិកំណប់ សង្កាត់/ក្រុងសំរោង ខេត្តឧត្តរមានជ័យ របួសធ្ងន់។
៣/ឈ្មោះ ឡា តួ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិគោកត្រុំ ឃុំសំណើរ ស្រុកក្រឡាញ់ ខេត្តសៀមរាប របួសធ្ងន់។
៤/ឈ្មោះ ប៉ុល ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិដូនកែន សង្កាត់/ក្រុងសំរោង ខេត្តឧត្តរមានជ័យ របួសធ្ងន់។

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរឯប្រទេសថៃ៕

មតិយោបល់