ព័ត៌មានជាតិ

ជនជាតិវៀតណាមម្នាក់បើកម៉ូតូលឿនមិនមើលមុខ បណ្ដាលឲ្យទៅបុកម៉ូតូមួយគ្រឿងទៀត មនុស្សរងរបួសធ្ងន់ ៣នាក់

កណ្តាល: កាលពីវេលាម៉ោង ១១និង១០នាទីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២១ ភូមិកំពង់សំបួរក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។

ម៉ូតូបង្កម៉ាក ហុងដា វ៉េវ សេ១១០ ពណ៌ក្រហម ពាក់ស្លាកលេខ 67.K.5.0519 មានកញ្ចក់បើកបរមានទិសដៅពីជើងទៅត្បូង (តាខ្មៅ.ជ្រៃធំ) ដោយឈ្មោះ សុខ សាង ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទ មានទីលំនៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មានពាក់មួកសុវត្តិភាព រងរបួសធ្ងន់។
ម៉ូតូម៉ាក ស៊ីទី ១០០ ពណ៌ក្រហម ពាក់ស្លាកលេខ ឃ.2045 ក.ច.1 អត់កញ្ចក់បើកបរមានទិសដៅពីជើងទៅត្បូងស្របទិសគ្នា បើកបរដោយឈ្មោះ អ៊ីវ ស្រឿង ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិចុងកោះថ្មី ឃុំកោះធំ (ក) ស្រុកកោះធំ ខេត្តកណ្តាល អត់ពាក់មួកសុវត្តិភាព រងរបួស ធ្ងន់ក្បាល។

មូលហេតុ៖ អ្នកបើកម៉ូតូបង្កមិនមើលមុខ និងប្រើប្រាស់ល្បឿនលឿន ទៅបុកពីក្រោយម៉ូតូជនរងគ្រោះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងតាមនីតិវិធី ចំណែកជនរងគ្រោះ ត្រូវបានរថយន្តស៊ីរ៉ែនរបស់អធិការដ្ឋាននគរបាលស្រុកកោះធំ ដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែក៕

មតិយោបល់