ព័ត៌មានជាតិ

Carlo Ancelotti ៖ ការចាកចេញ​របស់ Angel Di Maria មក​ពី​ក្លិប​មិន​ផ្តល់​តម្លៃ​ខ្លួន​កប់​ពពក​

​ទីក្រុង​ម៉ា​ឌ្រី​ដ​៖​អ្នកគ្រប់គ្រង​ក្លិប Real Madrid លោក Carlo Ancelotti បាន​និយាយថា​ក្លិប​លក់​កីឡាករ Angel Di Maria ទៅកាន់​ក្លិប​បិសាច​ក្រហម ព្រោះតែ​ស្លាប​ប្រយុទ្ធ ដ៏​ឆ្លាត​វៃ​នេះ ចង់​បាន​តម្លៃ​ខ្លួន និង​លុយ​ច្រើន​តែប៉ុណ្ណោះ ។​

​កីឡាករ Di Maria គឺជា​គន្លឹះ​ដ៏​សំខាន់​របស់ អតីត​គ្រូបង្វឹក Jose Mourinho និង គ្រូបង្វឹក​ថ្មី Carlo Ancelotti ក្នុងអំឡុងពេល​ដែល​លេ​ង​នៅ​ពហុ​កីឡដ្ឋាន Bernebeu ដែល​ជា​គន្លឺះដ៏​សំខាន់​ជួយ​ឲ្យ​អធិរាជ​ស លើ​កពាន Copa Del Rey និង Champions League កាល​ពី​រដូវ​កាល​កន្លង​ទៅនេះ​។​
​ការចាកចេញ​នេះ​ត្រូវបាន​គេ​យល់ឃើញថា មកពី Di Maria មិន​ពេញចិត្ត​នឹង​ក្លិប​ដែល​នាំយក​កីឡាករ Jame មក​ជំនួស​កន្លែង​ខ្លួន ។ តែ​ទោះជា​យ៉ាងណា​ថ្លែងប្រាប់​សារព័ត៌មាន Business Times អ្នក​យុទ្ធ​ទីលាន​សញ្ជាតិ​អូស្ត្រាលី​នេះ បានឲ្យដឹងថា ” Di Maria ស្នើសុំ​ទឹកប្រាក់​ច្រើន​ជាមួយនឹង​តម្លៃ​ខ្លួន ស្របពេល​ដែល ក្លិប​បិសាច​ក្រហម​ឲ្យ​យ៉ាង​លើសលប់​នោះ​”​។​ម្យ៉ាងវិញទៀត កា​ស្នើសុំ​តម្លៃ​ខ្លួន​ថ្លៃ ចំពោះ​ក្លិប ធ្វើឲ្យ​ក្លិប បដិសេធ​សំណើរ​នេះ ដោយ​យល់ឃើញថា ដើម្បី​កីឡាករ​ម្នាក់ ធ្វើឲ្យ​ខូចខាត ច្បាប់​ទំលាប់​ក្លិប​នោះទេ​៕

Di Maria

មតិយោបល់