ព័ត៌មានជាតិ

ជនជាតិលីបីម្នាក់ចូលហាងម៉ាស្សា ត្រូវម្ចាស់ហាងលួចលុយអស់ ១,០០០យូរ៉ូ

ភ្នំពេញៈ កាលពីវេលាម៉ោង ៨និង៣៥នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅចំនុច ផ្ទះលេខ16E0 ផ្លូវលេខ១៧៨ភូមិ០១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ស្រ្តីម៉ាស្សាម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចលុយ។

ជនសង្ស័យឈ្មោះ មើន ច្រឹប ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកម៉ាស្សា មានទីលំនៅផ្ទះលេខ១៦E0 ផ្លូវលេខ១៧៨ ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ធ្វើសកម្មភាពលួចលុយចំនួន ១,០០០យូរ៉ូ ដោយ ៨០០យូរ៉ូ ប្រគល់ឲ្យបក្ខពួកយករត់គេច។

ជនរងគ្រោះឈ្មោះ BEN AHMED RABIA AHMIDA ភេទស្រី អាយុ ៥៣ឆ្នាំ ជនជាតិលីបី មុខរបរទេសចរណ៍កាន់លិខិតឆ្លងដែនលេខ PYKQHL89 ស្នាក់នៅសណ្ឋាគារ Diamond សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហតុជនរងគ្រោះបានចូលទៅម៉ាស្សា នៅក្នុងហាងខាងលើ ហើយជនសង្ស័យប្រាប់ឲ្យជនរងគ្រោះដាក់កាបូបស្ពាយក្បែរគ្រែ
រួចប្រើល្បិចឲ្យដេកផ្កាប់មុខដើម្បីម៉ាស្សា ស្រាប់តែធ្វើសកម្មភាពលួចលូកយកលុយកាបូប ពេលជនរងគ្រោះឃើញទាន់ស្រែកផ្អើលសមត្ថកិច្ចល្បាត ចុះទៅអន្តរាគមន៍ឃាត់ខ្លួនមកសាកសួរ និងដោះស្រាយតាមនីតិវិធី៕

មតិយោបល់