ព័ត៌មានជាតិ

លបៗ ស្មានតែភ្លេច! សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ករណីជួញដូរសារធាតុញៀន

ត្បូងឃ្មុំ: កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរ បាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម បានចុះកិច្ចសហប្រតិបត្តិការអនុវត្តដីកា លេខ១០៧៣ ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ចេញដោយលោក សុខ លី ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តត្បូងឃ្មុំ បង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនជនជាប់ចោទម្នាក់ ពីបទជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិជប់ទី២ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ។

ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ៣និង៣០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិទី៧ សង្កាត់/ក្រុង/ខេត្តកំពង់ចាម។

ជនជាប់ចោទឈ្មោះ នល់ វុទ្ធី ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិជប់ទី២ ឃុំជប់ ស្រុក/ខេត្តត្បូងឃ្មុំ។
បច្ចុប្បន្នជនជាប់ចោទត្រូវបានឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ចាត់ការតាមនីតិវិធី ៕

មតិយោបល់