ខ្ទឹមបារាំងសម្បូរទៅដោយសារធាតុស្ពាន់ធ័រ ប៉ុន្តែក៏មានក្លិនម្យ៉ាង “ហាង” ផងដែរ។ វាមានប្រសិទ្ធិភាព និងគុណសម្បត្តិយ៉ាងល្អដល់សុខភាព។ មនុស្សមួយចំនួនមិនសូវចូលចិត្តញ៉ាំអាហារដែលធ្វើឡើងពីខ្ទឹមបារាំងនោះទេ ប៉ុន្តែនៅពេលអានអត្ថបទនេះរួច ជឿជាក់ថា ប្រាកដជាងាកមកទទួលទានវិញជាក់ជាមិនខាន។
ខាងក្រោមនេះគឺជាគុណសម្បត្តិមួយចំនួនដែលមាននៅក្នុងខ្ទឹមបារាំង៖
១. ជំនួយដល់សរសៃឈាមបេះដូង– សារធាតុស្ពាន់ធ័រ ដែលមាននៅក្នុងខ្ទឹមបារាំង គឺជាអ្នកប្រឆាំង នឹងការកកស្ទះសរសៃឈាមបេះដូង និងកោសិកាឈាម ដែលដំណើរការនៅក្នុងបេះដូង មានភាពមិនប្រក្រតី និងជួយការពារ ការគាំងបេះដូង។ ជាមួយគ្នានេះដែរ សារធាតុស្ពាន់ធ័រនេះ ក៏អាចជួយបន្ថយកម្រិតកូលេស្តេរ៉ូល នៅក្នុងឈាម និងជួយពង្រឹងភ្នាសកោសិកាឈាមក្រហម បានយ៉ាងល្អ។
២. ជួយដល់ឆ្អឹង និងជាលិកាដែលទាក់ទង – ខ្ទឹមបារាំង អាចជួយបង្កើនភាពរឹងមាំរបស់ឆ្អឹង ហើយជាពិសេស អាចជួយទៅដល់ស្ត្រី ដែលដល់វ័យអស់រដូវ ឲ្យមានឆ្អឹងរឹងមាំ។ ស្ត្រីដែលអស់រដូវ គួរតែបរិភោគខ្ទឹមបារាំង ជារៀងរាល់ថ្ងៃ ដើម្បីទទួលបានការ ការពារយ៉ាងល្អនេះ។
៣. ជួយការពារ ការរលាករោល – សារធាតុស្ពាន់ធ័រ ដែលមាននៅក្នុងខ្ទឹមបារាំង ជាធាតុដែលកម្ចាត់ការរលាករោលបានយ៉ាងល្អ ហើយម៉ូលេគុល ដែលមាននៅក្នុងមើមខ្ទឹមបារាំង អាចរារាំងកោសិកាឈាម-ស ដែលមាននៅក្នុងខ្លួនរបស់អ្នកបាន។ លើសពីនេះទៅទៀត ខ្ទឹមបារាំង សម្បូរទៅដោយ សារធាតុដែល ប្រឆាំងនឹងអុកស៊ីតកម្ម ដែលជួយការពារ ការកើនឡើងនៃ អាស៊ីតខ្លាញ់ នៅក្នុងខ្លួនយ៉ាងមានប្រសិទ្ធភាព។
៤. ការពារជំងឺមហារីក – ខ្ទឹមបារាំងមានប្រសិទ្ធិភាព ក្នុងការកាត់បន្ថយ ហានិភ័យ របស់ជំងឺមហារីក ជាច្រើនប្រភេទ ជាពិសេសគឺជំងឺ មហារីកពោះវៀនធំ ទោះបីជាអ្នកបរិភោគ វាក្នុងចំនួនតិចក៏ដោយ។ ដូចនេះ អ្នកគួរតែព្យាយាម បន្ថែមខ្ទឹមបារាំង ទៅក្នុងម្ហូបអាហារ យ៉ាងតិចមួយចំហៀងនៃមួយផ្លែ ដើម្បីទទួលបាន ការការពារនេះ។
៥. ជួយដល់ផ្នែកផ្សេងៗ នៃសុខភាព – ខ្ទឹមបារាំង មានសក្តានុពល ក្នុងការការពារ ជាតិស្ករនៅក្នុងឈាម ឲ្យមានតុល្យភាព និងការពារ ការឆ្លងមេរោគផ្សេងៗ។ ក្រៅពីសារធាតុស្ពាន់ធ័រ ខ្ទឹមបារាំងក៏មាន សារជាតិ flavonoid quercetin ដែលផ្តល់ផលប្រយោជន៍ដល់ សុខភាពរាង្គកាយអ្នកបាន យ៉ាងល្អប្រសើរ៕
ប្រែសម្រួល និងដកស្រង់ចេញពីគេហទំព័រ Yahoo Health
មតិយោបល់