ព័ត៌មានជាតិ

Update៖ ម្ដាយយំឱបសពកូន! ប្រញាប់ទៅសាលា តែអកុសលជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យយុវតីជាបងស្លាប់នឹងកន្លែងចំណែកប្អូនស្រីរបួសធ្ងន់

ភ្នំពេញ: នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៦ និង ៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត និង ម៉ូតូ តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក Suzuki SmashV ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CV-9295 បើកបរដោយឈ្មោះ ចន អេលីហ្សាបេត័ ភេទស្រី អាយុ ១៥ ឆ្នាំ (ស្លាប់) រស់នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមដំណើរដោយ ឈ្មោះ ចង ហ្គាលដាមាល ភេទស្រី អាយុ ១៤ ឆ្នាំ រស់នៅជាមួយគ្នា(របួសធ្ងន់) អ្នកទាំង២ធ្វើដំណើរប្រញាប់ទៅសាលារៀន មកដល់ចំណុចខាងលើបានបុកជាមួយរថយន្តម៉ាក Sanyong ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AK-7543 ជារថយន្តដឹកសិស្សរបស់សាលាអន្តជាតិ ណាតអេដ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន)។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យផ្លូវគោករាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ចំណែកសពប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់