ព័ត៌មានជាតិ

ករណីបុរសម្នាក់ផឹកស្រាវង្វេងដើរទៅផ្ទះក៏រំអិលច្រាំងទឹកស្ទឹងបណ្តាលអោយលង់ស្លាប់ នៅខេត្តបន្ទាយមានជ័យ…

បន្ទាយមានជ័យ:ប្រភពយោងតាមអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណបានអោយដឹងថា នៅថ្ងៃទី២២.១០.២០២៣ វេលាប្រហែលម៉ោង ១៥.២០នាទីនៅស្ទឹងព្រហូត ភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ មានករណីមនុស្សលង់ទឹកស្លាប់បានកើតឡើង ។ជនរងគ្រោះឈ្មោះ ជឿន លន់ ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិគាប សង្កាត់ទឹកថ្លា បានមកផឹកស្រានៅកន្លែងកើតហេតុខាងលើរួច​ វង្វេង​ដេីរទៅផ្ទះ​ ក៏រំអិលច្រាំងទឹកស្ទឹងក៏បានលង់ទឹក ពេលនោះក៏មានប្រជាពលរដ្ឋនៅក្បែរនោះបានឃើញជិះទូកទៅជួយតែជួយមិនទាន់ ។​ អន្តគមន៍ដោយកម្លាំងតំបន់ប្រតិបត្តិការសងរងខេត្តបន្ទាយមានជ័យ ចុះរាវរកឃើញនៅវេលាម៉ោង ៥:៣០នាទី។​ ចូលរួមដោយ អធិការដ្ឋាននរគបាលក្រុង កងរាជអាវុធហត្ថក្រុង កងកម្លាំងតំបន់ប្រតិបត្តិការសឹករងក្រុងសិរីសោភ័ណលោកស្រីចៅសង្កាត់ ក្រុមប្រឹក្សា និងស្មៀនអូរអំបិល។
បច្ចុប្បន្ន សាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ (សូមបង្កេីតការប្រុងប្រយត្ន័អោយបានខ្ពស់)ថ្ងៃទី២២.១០.២០២៣ វេលាប្រហែលម៉ោង ១៥.២០នាទីនៅស្ទឹងព្រហូត ភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ មានករណីមនុស្សលង់ទឹកស្លាប់បានកើតឡើង ។ជនរងគ្រោះឈ្មោះ ជឿន លន់ ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិគាប សង្កាត់ទឹកថ្លា បានមកផឹកស្រានៅកន្លែងកើតហេតុខាងលើរួច​ វង្វេង​ដេីរទៅផ្ទះ​ ក៏រំអិលច្រាំងទឹកស្ទឹងក៏បានលង់ទឹក ពេលនោះក៏មានប្រជាពលរដ្ឋនៅក្បែរនោះបានឃើញជិះទូកទៅជួយតែជួយមិនទាន់ ។​ អន្តគមន៍ដោយកម្លាំងតំបន់ប្រតិបត្តិការសងរងខេត្តបន្ទាយមានជ័យ ចុះរាវរកឃើញនៅវេលាម៉ោង ៥:៣០នាទី។​ ចូលរួមដោយ អធិការដ្ឋាននរគបាលក្រុង កងរាជអាវុធហត្ថក្រុង កងកម្លាំងតំបន់ប្រតិបត្តិការសឹករងក្រុងសិរីសោភ័ណលោកស្រីចៅសង្កាត់ ក្រុមប្រឹក្សា និងស្មៀនអូរអំបិល។
បច្ចុប្បន្ន សាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ (សូមបង្កេីតការប្រុងប្រយត្ន័អោយបានខ្ពស់)

មតិយោបល់