ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រា បើករថយន្តព្រូសបញ្ច្រាសទិសដៅចរាចរណ៍ ជ្រុលបុករថយន្តហាយលែនឌ័រ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: នាវេលាម៉ោង ១១យប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក ហាយលែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AH-4221 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ ទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក តូយ៉ូតាព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2Y-8025 ដែលបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង តាមបណ្តោយផ្លូវ២០០៤ បញ្ច្រាសទិសដៅចរាចរណ៍ពីត្បូងទៅជើងនិងក្នុងល្បឿនយ៉ាងលឿន។ បានជ្រុលទៅបុកចំពីមុខរថយន្ដហាយលែនឌ័រពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតក្រពឹតផ្នែកខាងមុខចំហៀងខាងស្ដាំយ៉ាងដំណំ។

ក្រោយពេលកើតហេតុដោយភាគីទាំងពីរ ធ្វើការចរចាដោះស្រាយគ្នាមិនត្រូវសមត្ថកិច្ចជំនាញ ក៏បានធ្វើការវាស់វែងស្ទូចរថយន្តទាំងពីរគ្រឿង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕

មតិយោបល់