តាកែវៈ កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ស្ថិតក្រុងដូនកែវ ខេត្តតាកែវ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីរំលោភលើសេចក្ដីទុកចិត្តមិត្តភ័ក្តិ។
ជនរងគ្រោះឈ្មោះ យឿន សុបិន។ចំណែកជនសង្ស័យឈ្មោះ សួង តុលា មានទីលំនៅភូមិស្រែរនោង ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរមិនពិតប្រាកដ។
វត្ថុតាងដកហូតបាន៖ ដាវ កំបិតកែច្នៃ និងម៉ូតូម៉ាក ហុងកុងឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HM-5523។
ដំណើររឿង៖ នៅវេលាកើតហេតុ ជនសង្ស័យបានខ្ចីម៉ូតូជនរងគ្រោះទៅជិះ តែបែជាយកទៅបញ្ចាំងនៅផ្ទះមួយមាន យីហោ សារិរតនា ស្ថិតភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ក្នុងទឹកប្រាក់១១០០$ រួចក៏រត់គេចខ្លួនបាត់ស្រមោល។ បន្ទាប់ពីកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕
មតិយោបល់