ព័ត៌មានជាតិ

នារីម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ខណៈកំពុងឈរចែកចាយថ្នាំញៀន

កណ្តាល: នារីម្នាក់ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នូល ខេត្ត កណ្តាល ឃាត់ខ្លួន ខណ:កំពុងចែកចាយថ្នាំញៀន នៅចំណុចផ្លូវលំភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ គា ស្រីលិន ភេទស្រីអាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ វត្ថុតាងចាប់បានរួមមាន១/- ថ្នាំម្សៅពណ៌សរថ្លាសង្ស័យថាសារធាតុ ញៀន(០២កញ្ចប់តូច)ដោយក្នុង១កញ្ចប់ ដែលលក់បានតម្លៃ៤ម៉ឺនរៀល ។ ២/-ទូរសព្ទ័ដៃម៉ាកនូគាចុចពិល០១គ្រឿង។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង ៥ និង៤០នាទីល្ងាច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដំណាក់អំពិល សហការជាមួយផ្នែកជំនាញបានទទួលព័ត៌មានពីកម្លាំងផ្ដល់ព័ត៌មានថាមានមុខសញ្ញាកំពុងតែជួញដូរថ្នាំញៀននៅចំណុចខាងលើ ទើបកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបឃាត់ខ្លួនមុខសញ្ញាបាន០១នាក់ហើយត្រួតពិនិត្យ មុខសញ្ញារកឃើញម្សៅពណ៌សថ្លាសង្ស័យថាសារធាតុញៀនចំនួន០២កញ្ចប់តូច។

តាមចម្លើយសារភាពរបស់ជនសង្ស័យ ឆ្លើយថា ចំពោះថ្នាំញៀនទាំងនេះ ប្តីខ្លួនឈ្មោះ ឌុក បានទិញមកពីខេត្តកំពង់ស្ពឺ ដើម្បីយកមកចែកចាយបន្ត។បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តនីតិវិធីច្បាប់៕

photo_2016-07-28_21-01-06

photo_2016-07-28_21-01-10

មតិយោបល់