ភ្នំពេញៈ បុរសម្នាក់ដែលជាបុគ្គលិកធនាគារជាតិកម្ពុជា បានសម្រេចចិត្តធ្វើអត្តឃាតដោយចង ក បន្ទាប់ពីបាត់ខ្លួនរយៈពេល ៣ថ្ងៃមកហើយ ដោយមិនបានឃើញទៅធ្វើការនោះឡើយ ។ ហេតុការណ៍នេះ បានកើតហេតុកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ដែលស្ថិតនៅបន្ទប់ជួលលេខ8E2 ផ្លូវលំ ក្រុម៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ សុ៊ន សុមនោរ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ បុគ្គលិកធនាគារជាតិ នៃកម្ពុជា ស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅប៉ុន្មានថ្ងៃមុន ម្ចាស់ផ្ទះជួល ហើយនឹងបុរសខាងលើគឺធ្វើការនៅធនាគារជាមួយគ្នា ដោយមិនបានឃើញបុរសខាងលើទៅធ្វើការរយៈពេល ៣ថ្ងៃហើយ នឹងបានខលទូរស័ព្ទទៅដែលតែមិនមានអ្នកណាទទួលទូរសព្ទ័សោះ ។ ក្រោយមក ម្ចាស់ផ្ទះជួលក៏បានដើរមកបន្ទប់ជួល ស្រាប់តែឃើញសោរទ្វារចាក់ពីក្នុង ខណៈនោះ ម្ចាស់ផ្ទះជួលក៏បានខលទូរស័ព្ទទៅក្រុមគ្រួសារបុរសខាងលើឲ្យមកមើល ។ ក្រោយមក ក្រុមគ្រួសារបុរសខាងលើបានមកដល់បន្ទប់ជួល ហើយក៏មានការសង្ស័យ ទើបនាំគ្នាយកសំភារៈមកគាស់បន្ទប់ ដើម្បីចូលទៅក្នុងមើល ស្រាប់តែគាស់ទ្វាររួចមក ក៏បានឃើញសាកសពបុរសខាងលើចងកសម្លាប់ខ្លួនបាត់ទៅហើយ ។
ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះទៅដល់កន្លែងដល់ រួចធ្វើការពិនិត្យកោស្យវិច្ច័យបានរកឃើញថា បុរសខាងលើគឺសម្លាប់ដោយសារតែធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន ។ ចំណែកឯសាកសពបុរសខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯវត្តទួលសង្កែ៕
https://youtu.be/bV4TyYMtLiw





មតិយោបល់