ព័ត៌មានជាតិ

បុរសម្នាក់រក្សាទុកនូវសារធាតុញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

រតនគិរី: កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១ និង ៥០នាទីរសៀល កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

ជនសង្ស័យឈ្មោះ ឡឹម ម៉ាអែល ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិ៤ សង្កាត់កាចាញ ក្រុងបាលុង ខេត្តរតនគិរី។

សម្ភារ:ដកហូតរួមមាន៖
-ម្ស៉ៅក្រាមពណ៌ស១ថង់ធំ និង២ថង់តូចសង្ស័យជាសារធាតុញៀន ទម្ងន់១.២០ក្រាម។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់និងរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគបាលក្រុងបានលុង ដើម្បីកសាងសុំណុំរឿងបញ្ជូននៅអយ្យកាអមសាលាដំបូងខេត្តរតនគិរី៕

មតិយោបល់