ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ដេកស្លាប់ក្នុងអង្រឹង

កំពង់ឆ្នាំង: កាលពីវេលាម៉ោង៦ និង១៥ នាទីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចវត្តថ្មី ក្នុងភូមិវត្តថ្មី ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីបុរសវ័យចំណាស់ម្នាក់ បានដេកស្លាប់ក្នុងអង្រឹង។

ជនរងគ្រោះឈ្មោះ សេន វេត អាយុ ៨២ឆ្នាំ រស់នៅភូមិថ្មី ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ធ្វើដំណើរតាមផ្លូវ ដោយជិះកង់ មកសុំស្នាក់អាស្រ័យពេលយប់នៅក្នុងវត្ត ហើយបានដេកស្លាប់ក្នុងអង្រឹង។

មូលហេតុ៖ ដោយខ្យល់គ៕

មតិយោបល់