ព័ត៌មានជាតិ

រថយន្តដឹកដីក្រុមការងារកងវិស្វកម្ម បើកទាក់ខ្សែបណ្ដាញ រលំបង្គោលតង់ស្យុង បណ្ដាលឲ្យដាច់ភ្លើងនៅក្រុងព្រះសីហនុ

ព្រះសីហនុៈ យោងតាមផេក អគ្គិសនីខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង ៨ និង ៥៥នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយក្រុងព្រះសីហនុទ្វាចរន្តF7A ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅភូមិ០១ ភូមិ០២ សង្កាត់លេខ០២ និងភូមិ០២ ភូមិ០៣ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

មូលហេតុ៖ដោយសារមានរថយន្តដឹកដីរបស់ក្រុមការងារកងវិស្វកម្ម ១គ្រឿង បានបើកទាក់ខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) 22គីឡូវ៉ុល បណ្ដាលឲ្យរលំបង្គោលបណ្តាញតង់ស្យុងមធ្យម(MV) ចំនួន ១ដើម។

ក្រុមការងារបច្ចេកទេសកំពុងធើ្វការត្រួតពិនិត្យ និងជួសជុលកំហូចដើម្បីភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យឆាប់មានចរន្តប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។
អគ្គិសនីខេត្តព្រះសីហនុក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្តាញអគ្គិសនី ពីព្រោះអាចបណ្តាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ដល់អាយុជីវិតជាយថាហេតុ៕

មតិយោបល់