ព័ត៌មានជាតិ

សិស្សសាលា២ក្រុមជិះម៉ូតូដេញវាយគ្នាពេញផ្លូវ ចុងក្រោយអ្នកចាញ់ដេកពេទ្យ អ្នកឈ្នះត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ធំ: កាលពីវេលាម៉ោង ៤ និង ៣០នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ តាមបណ្តោយផ្លូវវៀងក្រុង ត្រង់ចំណុចច្រមុះជ្រូកតោ៨ ស្ថិតភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីសិស្សសាលា២ក្រុមជិះម៉ូតូដេញវាយគ្នាពេញផ្លូវ។

ជនរងគ្រោះចំនួន៣នាក់រួមមាន៖
១/ឈ្មោះ ឈាង ឌីណា ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរសិស្ស រស់នៅភូមិឈូកស្ទឹង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ (របួសធ្ងន់) ។
២/ឈ្មោះ ស៊ត វិសាល ភេទប្រុស អាយុ ១៧ ឆ្នាំ​​​​​​​​​​​ មុខរបរធ្វើស្រែ រស់នៅភូមិសំរិត ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ (រងរបួសធ្ងន់)។
៣/ឈ្មោះ ឈឿន ចម្រើន ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអន្លង់ខ្ទុំ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ (របួសស្រាល)។

១/ឈ្មោះ ជួន សុវណ្ណ ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរសិស្ស នៅភូមិព្រែកស្បូវ ឃុំអូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (ឃាត់ខ្លួន) ។
២/ឈ្មោះ ឌួង សុខហេងភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរកម្មករ នៅភូមិសានគរខ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (ឃាត់ខ្លួន)។

ដំណើររឿង៖ មុនពេលកើតហេតុ មានជនសង្ស័យ១ក្រុម បានជិះម៉ូតូដេញវាយម៉ូតូក្រុមជនរងគ្រោះ ត្រង់ចំណុចខាងលើ ធ្វើឲ្យម៉ូតូជនរងគ្រោះ១គ្រឿងម៉ាក ហុងដា C១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ជ្រុលចង្កូតធ្លាក់ផ្លូវទៅបុកគល់ឈើ បណ្តាលឲ្យខូចម៉ូតូ០១ គ្រឿង របួសមនុស្ស៣នាក់។

បច្ចុប្បន្ន ជនដៃដល់ត្រូវសមត្ថកិច្ចកសាងសំណុំរឿង និងធ្វើកាស្រាវជ្រាវរកបក្ខ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់