រតនគិរីៈ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សនៃឧទ្យានជាតិអូរយ៉ាដាវ ចំនួន ០៣នាក់ ក្រោយពីទទួលដំណឹងពីប្រជានេសាទថា ប្រទះឃើញសាកសពសត្វដំរី ០១ក្បាល បានងាប់ក្នុងទឹកអូរលាវ ព្រំប្រទល់រវាង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ដោយមិនទាន់ដឹងមូលហេតុ និងសាកសពមានសភាពស្អុយរលួយទៅហើយ។
តាមការសាកសួរពីអ្នកភូមិ បានឲ្យដឹងថា ប្រហែលជាង ១០ថ្ងៃមុន មានដំរីប្រមាណពី ២០ទៅ៣០ក្បាល ចូលមកឧទ្យានជាតិអូរយ៉ាដាវ ដោយធ្វើការកាច់បំបាក់ដើមឬស្សី និងមែកឈើ បន្សល់លាមកជាច្រើន ហើយឆ្លងទៅទឹកដីខេត្តមណ្ឌលគិរីវិញ។
សូមបញ្ជាក់៖ ក្រុមការងារពិបាកនឹងយកសពកូនដំរី មករក្សាទុក ដោយស្ថានភាពពិបាកក្នុងការដឹកជញ្ជូន ក្រុមការងារ នឹងអូសដំរី មកកប់នៅដីក្បែរមាត់អូរសិន ដើម្បីទុកឲ្យសាច់រលួយ ទើបអាចប្រមូលឆ្អឹងជាក្រោយ៕







មតិយោបល់