ភ្នំពេញៈ សូមរំឮកថាកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងវិទ្យាល័យផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីសិស្សស្រី ៤នាក់ បង្កហិង្សាវាយ ធាក់ ទាត់ និងជេរប្រមាថជនរងគ្រោះដែលជាសិស្សដូចគ្នាយ៉ាងព្រៃផ្សៃបំផុត បណ្ដាលឲ្យនារីរងគ្រោះរងរបួសជាំពេញខ្លួន រហូតមកទល់រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ម្សិលមិញនេះ បែកធ្លាយវីឌីអូឃ្លីប។
ជនរងគ្រោះឈ្មោះ ស្រ៊ុន កែវមរកត អាយុ ១៦ឆ្នាំ មុខរបរសិស្សថ្នាក់ទី៨ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ផ្លូវ៣៤៣០។
ជនបង្ករៀនថ្នាក់ទី៩ម្នាក់ បានហៅគ្នីគា្នដែលជាបក្ខពួកស្រីដូចរៀនវិទ្យាល័យ ៣ផ្សេងទៀត ឲ្យមកជួយវាយជនរងគ្រោះ។
ក្រោយពេលបែកធ្លាយវីឌីអូឃ្លីបពាសពេញបណ្ដាញសង្គម (FaceBook) ម្ដាយនារីរងគ្រោះបានសួរនាំកូនខ្លួនអំពីដំណើរដើមទង រួចដឹកដៃទៅសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ មកទល់នឹងពេលនេះក្រុមជនបង្ក ត្រូវបានឃាត់ខ្លួនសាកសួរនាំ និងបញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីបន្ត។
សូមបញ្ជាក់៖ ករណីខាងលើនេះបក្ខពួកជនបង្ក មិនត្រឹមតែវាយ ហក់ធាក់ ទាត់ ដូចបាវសាកទេ ថែមទាំងគំរាមជនរងគ្រោះទៀត៕
មតិយោបល់