ព័ត៌មានជាតិ

ប្រធានអង្គការ «ក្រុមគ្រួសារបុត្រីមេត្តាករុណា» ដេកស្លាប់ក្នុងផ្ទះវីឡា

តាកែវ: កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ស្ថិត នៅភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ មានករណីស្រ្តីវ័យចំណាស់ ដេកស្លាប់ក្នុងផ្ទះវីឡាជួល។

ជនរងគ្រោះឈ្មោះ អាឌែលហ្វា (ADELFA SIEGA) វ័យជាង៧០ឆ្នាំ ជនជាតិហ្វីលីពីន មុខរបរប្រធានអង្គការក្រៅរដ្ឋាភិបាល «ក្រុមគ្រួសារបុត្រីមេត្តាករុណា»។

បន្ទាប់ពីទទួលបានដំណឹង សមត្ថកិច្ចខេត្ត រួមនឹងមន្រ្តីនគបាលក្រសួងមហាផ្ទៃ ចុះមកធ្វើកោសល្យវិច្ច័យសាកសព សន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ដោយសារជំងឺចាស់ជរា។

ក្រោយធ្វើកំណត់ហេតុរួច សមត្ថកិច្ច បានធ្វើការទាក់ទង ទៅកាន់ស្ថានទូតហ្វីលីពីន នៅរាជធានីភ្នំពេញ ដើម្បីមកទទួលសព យកទៅប្រគល់ជូនក្រុមគ្រួសារ នៅប្រទេសហ្វីលីពីន៕

មតិយោបល់