កណ្តាលៈ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ជនសង្ស័យចំនួន ៣នាក់ ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅបង្ក្រាបឃាត់ខ្លួន យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បន្ទាប់ពីជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបប្រជាពលរដ្ឋបានសម្រេច ព្យាយាមបើកគេចខ្លួន ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១២និង៥២នាទី ចំណុចផ្លូវលេខ២១A ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ តិច សុជា ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរ វេលុយ មានទីលំនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល រងគ្រោះបាក់ជើងខាងឆ្វេង។
ជនសង្ស័យ០៣នាក់៖
១-ឈ្មោះម៉ែន ម៉ានូ ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករទឹកសុទ្ធ ។
២-ឈ្មោះ សោ ភារម្យ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(មុខសញ្ញាចាស់ទើបចេញពីពន្ធនាគារ ករណី ឆក់កាបូប) ។
៣-ឈ្មោះ រី ណាងហួ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ។
សម្ភារៈបាត់បង់៖
-កាបូបលុយ
-ប្រាក់ដុល្លារចំនួន១.២០០ដុល្លារ
-លុយខ្មែរ៧០ម៉ឺនរៀល និងអត្តសញ្ញាណប័ណ្ណ១សន្លឹក ។
វត្ថុតាងចាប់យកនៅពេលឃាត់ខ្លួនមាន៖
-ម៉ូតូ១គ្រឿងម៉ាកHonda c110 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1BD-5383 (ជាម៉ូតូរបស់ជនសង្ស័យឈ្មោះរី ណាងហួ)។
-ទូរស័ព្ទ១ គ្រឿងម៉ាកoppo ពណ៌ខ្មៅ(របស់ជនសង្ស័យឈ្មោះ រី ណាងហួ)។
ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកគុបមូលចេញពីផ្ទះដើម្បីដឹកចៅទៅរៀននៅសាលាសុវណ្ណភូមិដូចសព្វដង លុះជិះមកដល់ចំណុចផ្លូវកែងលាងរថយន្ត ភូមិព្រែកសំរោង ក៏ស្រាប់តែមានជនសង្ស័យ ២នាក់ខាងលើ ជិះម៉ូតូដេញតាម រួចឆក់កាបូបពីជនរងគ្រោះធ្វើឲ្យដួលម៉ូតូបណ្តាលឲ្យបាក់ជើងខាងឆ្វេង ចំណែកជនសង្ស័យពេលធ្វើសកម្មភាពរួច បើកម៉ូតូគេចខ្លួនបាត់ទៅ រីឯជនរងគ្រោះវិញត្រូវបានកូន
ដឹកយកទៅព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត ។ ក្រោយកើតហេតុសមត្ថកិច្ច បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតកំណត់បានអត្តសញ្ញាណជនសង្ស័យ៣នាក់ខាងលើ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ បានឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សោ ភារម្យ ខ្លួននិងបក្ខពួក ពិតជាបាននាំគ្នាធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះខាងលើប្រាកដមែនដោយខ្លួនជាអ្នកបើកម៉ូតូ ចំណែកឈ្មោះ ម៉ែន ម៉ានូ ជាអ្នកធ្វើសកម្មភាពឆក់ រីឯឈ្មោះរីណាងហួ ជាអ្នកផ្ដល់មធ្យោបាយឲ្យជិះឆក់(ម៉ូតូHondac110 ពាក់ស្លាកលេខភ្នំពេញ 1BD-5383 ហើយនៅពេលឆក់កាបូបបានហើយចែកលុយគ្នាបានម្នាក់ជាង៥០ម៉ឺនរៀល ។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តអនុវត្តបន្តតាមនីតិវិធី ៕

មតិយោបល់