ព័ត៌មានជាតិ

ករណីក្មេងប្រុសអាយុ ៧ឆ្នាំម្នាក់ ចុះមុជទឹកស្ទឹងសែនបណ្ដាលលង់ស្លាប់

កំពង់ធំៈ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២០វេលាម៉ោង ១២និង១០នាទីរសៀល មានករណីក្មេងលង់ទឹកស្លាប់ម្នាក់ ស្ថិតក្នុងភូមិកោះគ្របបាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ ផា ផាត់ ភេទប្រុស អាយុ ៧ឆ្នាំ។

មូលហេតុ៖ ជនរងគ្រោះចុះមុជទឹកស្ទឹងសែន។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីធ្វើកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់