ព័ត៌មានជាតិ

បុរសម្នាក់ប៉ុនប៉ងធ្វើឃាត អតីតប្រពន្ធ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ឆ្នាំង: កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីមនុស្សឃាត ស្ថិតស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យឈ្មោះ ភួង គឹមហាក់ អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះឈ្មោះ ផែង សុខហេង អាយុ ៣៧ ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុជាមួយគ្នា (អតីតប្រពន្ធ)។

មូលហេតុ៖ មកពីស្ត្រីរងគ្រោះជាអតីតប្រពន្ធរបស់ជនសង្ស័យដែលបានលះលែងគ្នាអស់រយ:ពេល ៤ ឆ្នាំមកហើយនោះ តាមមករករឿងលើជនសង្ស័យមិនស្រាកស្រានឡើយ មានពេលខ្លះនិយាយឌឺដង ជេរដៀលដល់ពូជអំបូរជនសង្ស័យ ជួនពេលខ្លះមានទាំងពូថៅកាំបិតដាក់តាមខ្លួនប៉ុនប៉ងសម្លាប់លើជនសង្ស័យផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការស្រុកបរិបូណ៌ បញ្ជូនទៅស្នងការដ្ឋានខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ចំណែកជនរងគ្រោះកំពុងព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់