ព័ត៌មានជាតិ

រថយន្ត Ford Ranger និងរថយន្ត SIAREX បុកគ្នាពេញទំហឹង បណ្ដាលឲ្យស្រ្តីវ័យ ៧៩ឆ្នាំម្នាក់ រងរបួសធ្ងន់

ឧត្តរមានជ័យ: នៅវេលាម៉ោង ៣និង៥៥នាទីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុករថយន្ត ស្ថិតត្រង់ចំណុចផ្លូវបំបែកជាបួនហាយវ៉េឡឥដ្ឋ ភូមិស្លែងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

រថយន្តម៉ាក Ford Ranger ពាក់ផ្លាកលេខ ខេមរភូមិន្ទ 02 2. 6414 ពណ៌ត្រេអី ស៊េរី២០១៨ អ្នកបើកបរឈ្មោះ ស៊ឹម សាទ ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិពូធឿន ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួមដំណើរជាមួយម្ដាយក្មេកឈ្មោះ គី ហួយ ភេទស្រី អាយុ ៧៩ឆ្នាំ រស់នៅជាមួយគ្នារងរបួសធ្ងន់។
រថយន្តម៉ាក SIAREX ពណ៌ប្រផេះ ស៊េរី១៩៩៨ ពាក់ផ្លាកលេខ កណ្តាល 2A-4801 បើកដោយឈ្មោះ ម៉ៅ ចេងហេង ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

មូលហេតុ៖ រថយន្ត SIAREX មិនគោរពសិទ្ធិអាទិភាព។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង វាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលប៉ុស្តិ៍ ដើម្បីចាត់ការតាមនីតិវិធី ចំណែកអ្នករងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់