ព័ត៌មានជាតិ

អំ​ពើ​ហិ​ង្សា​នៅ​តែ​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ប្រ​ទេស​ស៊ី​រី​

កាលពីថ្ងៃពុធម្សិលមិញនេះនៅក្នុងប្រទេសស៊ិរីមានបំផ្ទុះគ្រាប់បែកមួយកន្លែងនៅក្នុងទីក្រុង ដេរ៉ា ស្របពេលដែលមនុស្សជាច្រើនបានប្រមូលផ្តុំគ្នាដង្ហែរសពនៅលើដងផ្លូវនាទីក្រុងនេះ។

ក្នុងហេតុភេទនេះមិនបានបង្ករឲ្យមនុស្សណាម្នាក់បាត់បង់ជីវតិឬរងបួសនោះឡើយ។

ក្នុងថ្ងៃតែមួយនៃហេតុភេទនេះដែរ ខាងស្ថានីយ៍ទូរទស្សន៍របស់ប្រទេសមួយនេះបានផ្សាយឲ្យដឹងថា កងកម្លាំងរាជរដ្ឋាភិបាល បានបង្រ្កាបពួកប៉ះបោរប្រដាប់អាវុធ ឲ្យបំបែកគ្នាឈប់បង្ករភាពភ័យខ្លាចស្ទើរគ្រប់ទីកន្លែង។

ប្រភពព័ត៌មានដដែលបានឲ្យដឹងថា លោកប្រធានាធិបតី បាសាអាល់អាសាត នៅតែ ប្រកាន់គោលជំហរ មុខតំណែងជាមេក្នុងការដឹកនាំប្រទេស៊ីរី ដែលពីក្រោយខ្នងមានការគាំទ្រពីប្រទេសរុស្ស៊ី និង អ៊ីរ៉ង់នោះ ដើម្បីបោសសម្អាតពួកប៉ះបោររំខានដល់រដ្ឋាភិបាលនោះ៕

Violence at syria

មតិយោបល់