កំពង់ឆ្នាំងៈ កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១៤ និង ០០នាទី មានករណីកុមារា២នាក់បងប្អូនបានលង់ទឹក ត្រង់ចំណុចស្រះទឹក ស្ថិតភូមិត្បែង ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
កុមារាទាំងពីររួមមាន៖
១/ឈ្មោះ ហុង វណ្ណា ភេទប្រុស អាយុ ៦ ឆ្នាំ (ស្លាប់)។
២/ឈ្មោះ ហុង វណ្ណី ភេទប្រុស អាយុ ៤ ឆ្នាំ ។
មូលហេតុ៖ ដោយសារកុមារទាំងពីរតាមជីដូនទៅឃ្វាលគោ ហើយបានចុះទៅលេងទឹកស្រះ បណ្ដាលឲ្យបងស្លាប់ សំណាងល្អប្អូនត្រូវឪពុកម្តាយយកទៅសង្គ្រោះនៅមន្ទីពេទ្យខេត្តកំពង់ឆ្នាំងបានទាន់ពេលវេលា ៕


មតិយោបល់