ព័ត៌មានជាតិ

ធ្លាប់ជាប់ពន្ធនាគារករណីទទួលផលចោរកម្ម ចេញមកវិញលួចខ្លួនឯងខ្វះបច្ចេកទេស ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញៈ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី លួច (ទូរស័ព្ទដៃ)។

ជនសង្ស័យឈ្មោះ ថោង សារឹទ្ធ ភេទប្រុស អាយុ ៣៦ ឆ្នាំ ស្នាក់នៅបន្ទប់លេខ៣០២ ជាន់ទី២ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖​មុនពេលឃាត់ខ្លួន ជនសង្ស័យបានធ្វើសកម្មភាពដើរមើលនៅតាមបន្ទប់ជួល ស្រាប់តែដើរដល់មុខបន្ទប់លេខ៣០២ ជាន់ទី២ ឃើញទ្វារបន្ទប់ចំហរ ហើយម្ចាស់បន្ទប់ដេកលក់ ភ្លាមនោះ រូបគេបានដើរលបៗចូល ទៅក្នុងបន្ទប់លួចយកទូរស័ព្ទដៃ០១គ្រឿងម៉ាក Bingo ពណ៌ខ្មៅ ទុកលើតុមុខទូរទស្សន៍ ភ្លាមនោះម្ចាស់បន្ទប់ភ្ញាក់ដឹងខ្លួនទាន់ស្រែកឆោរឡោ ជនសង្ស័យបានរត់គេចខ្លួន ចុះដល់ដល់ជាន់ផ្ទាល់ដី ឃើញដូចនេះប្រជាពលរដ្ឋនៅក្បែរបានដេញ ផ្អើលដល់សមត្ថកិច្ចអាវុធហត្ថខណ្ឌមានជ័យ ដែលនៅក្បែរបានចុះមកធ្វើការឃាត់ខ្លួនតែម្តង។

សូមបញ្ជាក់ថា៖ កាលពីឆ្នាំ២០១៤កន្លងមក ខ្លួនធ្លាប់ជាប់ពន្ធនាគារព្រៃសរ មួយឆ្នាំកន្លះ ពីបទ ទទួលផលចោរកម្ម។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ច បញ្ជូនទៅតុលាករដើម្បីចាត់ការតាមនីតិវិធីច្បាប៕

មតិយោបល់