ប៉ៃលិនៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា វេលាម៉ោង១៧និង៥០នាទី ថ្ងៃទីសៅរ៍ ២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ មានករណីពលករឆ្លងដែនពីប្រទេសថៃមកកម្ពុជាបណ្ដាលឱ្យហូរទៅតាមទឹកចំនួន ០១ករណី នៅចំណុច ល្បាត១ ខ៣ ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ពលករសរុបចំនួន១១នាក់ ឆ្លងផុតបានចំនួន០៩នាក់ មកដល់ត្រើយម្ខាងខាងខ្មែរ។ ជនរងគ្រោះដែលហូរទៅតាមទឹកឈ្មោះ សេង ស្រីម៉ៅ ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិស្វាយមាស សង្កាត់កណ្តាលជ្រុំ ក្រុងសួង ខេត្តត្បូងឃ្មុំ ក្នុងពេលឆ្លងអ្នកចម្លងតាមចានដែកអស់ដៃក៏ប្រលែងចានដែកដែលជនរងគ្រោះជិះពីលើ បណ្តាលឲ្យក្រឡាប់ចានដែកលិចទៅក្នុងទឹកហូរកួចយកទៅបាត់ ។ ប្តីជនរងគ្រោះឈ្មោះ ហោ ឆេន អាយុ៤៣ ឆ្នាំ(នៅត្រើយម្ខាងខាងប្រទេសថៃ) កូនស្រីឈ្មោះ ឆេន ដានេត អាយុ១៥ ឆ្នាំ(បានឆ្លងផុតមកខាងខ្មែរ) ៕
មតិយោបល់