ភ្នំពេញ= មុននេះបន្តិច សមត្ថកិច្ច បានឱ្យ Post News ដឹងថា មានករណីហឹង្សា លើព្រះសង្ឃមួយអង្គ នៅវត្តសាមគ្គីរង្សី ខណៈលោកសង្ឃមួយក្រុម បានមកវាយកុដិព្រះអង្គព្រះនាម សុត យ៉ា គង់ បណ្តាលឱ្យបែកកញ្ចាក់បង្អួច កាលពីយប់មិញនេះ នៅម៉ោង១២:០០ រំលងអាធ្រាត ថ្ងៃទី១៩ ឈានចូលថ្ងៃទី២០ មេសា ២០១៦ លុះព្រឹកមិញនេះ ម៉ោង០៩:០០នាទី កម្លាំងអាជ្ញាធរ បានចុះដល់វត្ត ពិនិត្យកន្លែងកើតហេតុស្ថិតក្នុង សង្កាត់មានជ័យ ខណ្ឌមានជ័យ និងបាននិមន្តលោក យ៉ា ទៅដាក់ពាក្យបណ្តឹង នៅនគបានប៉ុស្តិ៍ ស្ទឹងមានជ័យ រួចរាល់ហើយ៕




មតិយោបល់