ព័ត៌មានជាតិ

សមត្ថកិច្ចនឹងចាត់វិធានការទៅលើរថយន្តដែល គ្មានពន្ធតាមដងផ្លូវ

ភ្នំពេញ: អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញនូវលិខិតជូនដំណឹង ឲ្យបានជ្រាប ថា ទី១.ជម្រាបដំណឹងដល់ម្ចាស់ និងអ្នកកាន់កាប់យានយន្តគ្មានពន្ធថា ចាប់ពីថ្ងៃទី១ខែកញ្ញា នេះ តទៅ កម្លាំងមាន​សមត្ថកិច្ចនឹងចុះបង្ក្រាប ចាប់ឃាត់ យានយន្តគ្មានពន្ធ តាមផ្លូវ និងអាជីវកម្មដ្ឋាន ។ ទី២. កម្រិតពិន័យអនុគ្រោះ​នឹងនៅតែបន្ត១ខែទៀត រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦នេះ និងគ្មាន ការពន្យារពេលអនុគ្រោះ​នេះទៀត​ទេ និងទី៣.ចំពោះរថយន្តចង្កូតស្តាំដែលបានចុះបញ្ជីនិងកក់ប្រាក់រួច សូមចូលមកបង់ពន្ធអាករបង្គ្រប់ ត្រឹមថ្ងៃទី ១៩ ខែកញ្ញា ខាងមុខនេះ ។ នេះបើតាមលិខិតជូនដំណឹង របស់អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ដែលមាន​ខ្លឹមសារដូចខាងក្រោម ៕

អគ្គ.គយ

មតិយោបល់