ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆេះផ្ទះចំនួន២ខ្នងយ៉ាងសន្ធោសន្ធៅ នៅស្រុកត្រពាំងប្រាសាទ

ឧត្ដរមានជ័យ: សមត្ថកិច្ចបានប្រាប់ Post News ថា នៅវេលាម៉ោង ១ និង ៧នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆាបឆេះផ្ទះចំនួន២ខ្នង ត្រង់ចំណុចផ្សារត្រពាំងប្រាសាទ ស្ថិតស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។

ម្ចាស់ផ្ទះរួមមាន៖
១/ឈ្មោះ អេង ញ អាយុ ៥២ ឆ្នាំ ចំណែកប្រពន្ធឈ្មោះ អាត សុខចាន់ អាយុ ៤២ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ។
សម្ភារ:ខូចខាតរួមមាន៖
-ឆេះផ្ទះទំហំ ៧មx៩ម ធ្វើពីឈើលើ ថ្មក្រោម ដំបូលប្រក់ក្បឿង ទូឆ្លាក់មុខ៤ចំនួន០១ គ្រែចំនួន០៤ តុធម្មជាតិចំនួន០២
-លុយក្នុងទូចំនួន៦,០០០ដុល្លារអាមេរិក និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀតផងដែរ។

២/ឈ្មោះ អ៊ុ គន្ធា អាយុ ៣៥ ឆ្នាំ ចំណែកប្រពន្ធឈ្មោះ លី ហ៊ួយ។
ឆេះផ្ទះទំហំ៧,៥មx១២ម ធ្វើពីឈើលើថ្មក្រោម ដំបូលប្រក់ក្បឿងឆេះ ខូចខាត៣០%។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី។

ក្នុងករណីនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលស្រុកអន្លង់វែងចំនួន០២ឡាន ប្រើប្រាស់ទឹកអស់ ៦ឡាន និងរលត់ទាំងស្រុងនៅវេលាម៉ោង ១ និង ៥០នាទី ៕

មតិយោបល់