កំពង់ឆ្នាំងៈ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៧និង១៥នាទីព្រឹក នៅចំណុចមាត់ច្រកដីដុស ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក បាឡាស្មាច់២គ្រឿងបុកគ្នា បណ្តាលឲ្យបុរសស្លាប់ ។
ករណីខាងលើនេះ បង្កឡើងដោយបាឡាស្មាច់០១គ្រឿង ម៉ាស៊ីនម៉ាកកូរ៉ូឡា៤ ម៉ាស៊ីនបើកបរដោយឈ្មោះខុន សុជា ភេទប្រុសអាយុ២៤ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់បឹង ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានបើកបុកទៅលើបាឡាស្មាច់០១គ្រឿងទៀត បើកបរដោយឈ្មោះ បិន ម៉ៅ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់បឹង ឃុំកំពង់ហាវ ស្រុកកំពង់លែងបណ្តាលឲ្យបាត់បង់ជីវិត ។ ការបាត់បង់និងខូចខាត៖ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងខូចខាតបាឡាស្មាច់ចំនួន0២គ្រឿង,ធ្ងន់០១គ្រឿង, ស្រាល០១គ្រឿង ។
ក្រោយពេលកើតហេតុ ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារឆ្នាំង បានសហការជាមួយការិយាល័យចរាចរណ៍ផ្លូវទឹកខេត្ត ចុះទៅពិតិត្យដល់ទីតាំងខាងលើ ដើម្បីឃាត់ខ្លួនជនបង្កនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកសពធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់