រតនគិរីៈ យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូលបាលឲ្យដឹងថា ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ មន្ត្រីសាខាកាំកុងត្រូលខេត្តរតនគិរី ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារ នៅ កន្លែងតាំងពិព័រណ៍លក់ ក្នុងក្រុងបានលុង។
ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញផលិតផលទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ រួមមាន៖
– នំពោតបានចំនួន ៥គីឡូក្រាម
– ដំណាប់ធុរេនបានចំនួន ៥.៤ គីឡូក្រាម
សរុបទំនិញដកហូតបានចំនួន ១០.៤ គីឡូក្រាម។
បន្ទាប់មក មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់