ព័ត៌មានជាតិ

រថយន្តបុកគ្នាស្លាប់កូនតៃកុងម្នាក់នៅខេត្តព្រះសីហនុ

ព្រះសីហនុ: រថយន្តបុករថយន្តបណ្តាលឲ្យស្លាប់ម្នាក់មកពី វ៉ាមិនបានប្រុងប្រយ័ត្ន
កាលពីវេលាម៉ោង១៩និង៥០នាទីយប់ ថ្ងៃទី១៨ខែមករាឆ្នាំ២០២០ នៅ
ចន្លោះគីឡូម៉ែត្រលេខ 111-112 ក្នុងភូមស្ទឹងច្រាល ឃុំអូរបាក់រទេះស្រុ
កកំពង់សីលាខេត្តព្រះសីហនុ។

សមត្ថកិច្ចឲ្យដឹងថារថយន្តម៉ាកនីសាន់ ពណ៌ ត្រេអ៊ី ចង្កូតស្តាំ ពាក់ស្លា
កលេខ ខេមរភូមិន្ទ 3-1807 បើកបរដោយឈ្មោះ ពុំ ប៉ាន់ ភេទប្រុស អាយុ៤១ឆ្នាំ រងរបួសស្រាល មា
នទីលំនៅ ភូមិកាប់ទូក ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រួមដំណើរ ឈ្មោះ ប៉ាន់ ភ័ស ភេទប្រុស អាយុ
១៦ឆ្នាំ ត្រូវ បាន កូន បង្កើត អ្នក បើកបរ ស្លាប់ នៅនឹង កន្លែង កើត ហេតុ។
ប្រភពបន្តថារថយន្តខាងលើមានទិសដៅពី ខេត្តព្រះសីហនុ ទៅភ្នំពេញ មកដល់ ចំណុច ខាងលើ បាន បុក ជាមួយ រថយន្ត កុងតឺន័រ ម៉ាក នីសាន់ ពណ៌ ស ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3A-5232 អ្នកបើកបរ រត់គេចខ្លួនបាត់ មិនស្គាល់អត្តសញ្ញាណ។
ចំពោះ មុខ កំម្លាំង មូលដ្ឋាន អាវុធហត្ថ ស្រុកកំពង់សីលា សហការ ជាមួយ កំម្លាំង នគរបាល ស្រុក កំពង់ សីលា ជួយសំរួលសណ្តាប់ធ្នាប់ បញ្ជៀស ចរា
ចរណ៍ មិន ឲ្យ កកស្ទះ។ ចំណែក សាកសព ត្រូវ បាន ក្រុម គ្រួ
សារ ទទួល យកទៅធ្វើបុណ្យតាមទំនៀមទំលាប់ប្រពៃណីជាតិ។
រីឯវត្ថុតាងខាងលើត្រូវបានយកមករក្សាទុកនៅអធិការនគរបាលស្រុកកំ
ពង់សីលា ដើម្បីដោះស្រាយតាមនីតិវិធី៕

មតិយោបល់