ត្បូងឃ្មុំៈ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ០៥:១៥នាទីល្ងាច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសួង សហការជាមួយកម្លាំងប្រជាការពារភូមិសួងកើត បានចុះបង្រ្កាបករណី ក្មេងទំនើង (បង្ហោះម៉ូតូ)នៅចំណុច បរិវេណក្នុងវរត្តរមណីវ័ន ហៅវត្តដុធុង្គ (តូង)ភូមិតូង សង្កាត់សួង ក្រុងសួង ដោយឃាត់ក្មេងទំនើងចំនួន ០២នាក់ :
១-ឈ្មោះ វឿង ផានុតហៅប៉ក់ ភេទប្រុស អាយុ ១៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ សួងលិច សង្កាត់សួង ក្រុងសួង (លើកទី២)និង
២-ឈ្មោះ យ៉េង ផានេត ហៅទិត្យ ភេទប្រុស អាយុ ១៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ សួងកើត សង្កាត់សួង ក្រុងសួង។ ក្រោយពីកោះហៅអាណាព្យាបាលនិងធ្វើកិច្ចសន្យាអប់រំណែនាំក្មេងទំនើងរួច ហើយប្រគល់អោយអាណាព្យបាលយកទៅអប់រំណែនាំបន្តទៀត។
វត្ថុតាងត្រូវបានយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសួងរយៈពេល ១ខែ (គិតចាប់ពីថ្ងៃទី១៨ ខែ មករា២០២០ ដល់ថ្ងៃទី១៨ ខែកុម្ភៈ២០២០ ) ទើបប្រគល់អោយម្ចាស់វិញ
ម៉ូតូម៉ាក Zoomer X ពណ៍ត្រួយចេក
លេខតួMI_HJF6203H5161229
លេខម៉ាស៊ីនGF62E0161229
ផ្លាកលេខ ត្បូងឃ្មុំ 1B-9967។
ព័ត៌មានជាតិ
មតិយោបល់